ស្ថានភាពទូទៅ


                                     សេចក្តីផ្តើម
ស្រុកជីក្រែងជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង ​១២​របស់​​​ខេត្តសៀមរាប​​​​ ហើយ​មាន​ទីតាំងស្ថិតនៅ​ ប៉ែក​​​ខាងកើត នៃខេត្តសៀមរាប ចំងាយ ៦២គីឡូម៉ែត្រ​​ ដែលមាន​ព្រំ​​ប្រទល់ខាង ជើង    ទល់នឹង​ស្រុកស្វាយ​លើ​​​ខេត្តសៀមរាប     និងស្រុក​គូលេន  ​ខេត្ត​ព្រះវិហា​រ​​​​ខាងត្បូងទល់   នឹងបឹងទន្លេសាប       ខាងកើតទល់   នឹងស្រុកស្ទោង     ​ខេត្តកំពង់ធំ   និងស្រុកសង្គម​​ថ្មី  ខេត្តព្រះវិហារ ខាងលិចទល់នឹងស្រុកសូទ្រនិគម ខេត្តសៀមរាប។ 
ស្រុកជីក្រែង​មានវិ​សាល​​​​​ភាព​​ទំហំប្រមាណ   ២៣១៥,១០    គីឡូម៉ែត្រក្រឡា    ដែលបែងចែក    ​ជាតំបន់​រដ្ឋបាល   ​មានចំនួន ១២ឃុំ  មាន១៤៧ភូមិ ក្នុងក្របខ័ណ្ឌរបស់រដ្ឋ   និងមានភូមិ ចំនួន៩ ទៀត    ដែលនៅ​ក្រៅ​ក្រប​ខ័ណ្ឌ​របស់រដ្ឋ   ព្រមទាំងមាន ប្រជាពល រដ្ឋរស់នៅចំនួន  ២៦,៨២៧ គ្រួសារស្មើ  និង ១៣៤ ៥៩៦​នាក់ ស្រី ៨០៤៤៣នាក់ ហើយ​ប្រជាពលរដ្ឋ ភាគច្រើនប្រកបរបរ​ ផលិតកម្ម  កសិកម្ម​,នេសាទត្រី​​ និងអនុផលព្រៃឈើ។